Get Adobe Flash player
Untitled Document
Welcome To Cambodian Cultural Village
  • 1
  • 1
  • 1
  • 1
  • 1
  • 1
  • 1
  • 1
  • 1
ប្រកាស
ដើម្បីអបអរសាទរក្នុងឧ៌កាសបុណ្យចូលឆ្នាំសាកល 2017 ខាងមុខនេះភូមិវប្បធម៌កម្ពុជានឹងធ្វើការបញ្ចុះតំលៃពិសេសសម្រាប់ការចូលទស្សនា នឹងញាំអាហារពេលល្ងាច ត្រឹមតែ 8ដុល្លារតែប៉ុណ្ណោះ/១នាក់ (សម្រាប់ភ្ញៀវខ្មែរ) ។ ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយះទូរស័ព្ទលេខ 070 395 294 ។
កម្មវិធីសំដែង
ថ្ងៃឈប់សំរាកទូទៅ
ទីតាំង
Untitled Document

សារមន្ទីររូបក្រមួន

ភូមិវប្បធម៌កម្ពុជាមានសារមន្ទីរចំនួនពីរដែលបង្ហាញពីឥស្សរៈជនខ្មែរដ៏ល្បីៗពីសម័យសតវត្សទី១ នៃគ.ស រហូតដល់សម័យបច្ចុប្បន្ន ។ ឥស្សរៈជនទាំងនោះដូចជា៖ ព្រះរាជិនី, ព្រះមហាក្សត្រ, មេបញ្ជាកងទ័យ, រដ្ឋទូត, ព្រះសង្ឃ, ជនជាតិភាគតិច, តារាភាពយន្ត, អ្នករាំអប្សរា និងប្រជាជនខ្មែរ ដែលកសាងប្រាសាទអង្គរវត្តក្នុងសម័ដើម , ការរស់នៅរបស់ពួកគេក្នុងសម័យអង្គរ។

ទីនេះរូបចំលាក់ក្រមួនមានចំនួនជាង 30 ដែលបង្ហាញពីការរីកចំរើននៃវប្បធម៌ខ្មែរ ពីសតវត្សទី១ ដល់សតវត្សទី២០ ។

តារាងនៃរូបក្រមួន :

    អប្សរាស្វាគមន៏     ព្រះនាងលីវយី     តារាភាពយន្តក្នុងទស្សវត្ស១៩៦០  
    ព្រះនាងលីវយី     សម្តេចសង្ឃជួន ណាត     ឯកសណ្ឋានមេទ័ព  
    សេ្តចជ័យវរ្ម័នទី៧ និងអគ្គមហេសីទ្រង់ ព្រះនាងឥន្រ្ទទេវី     ភិរម្យ ង៉ុយ     តារាភាពយន្តក្នុងទស្សវត្ស១៩៩០  
    មេទ័ពក្រឡាហម     ជនជាតិព្នង     អប្សរាសំពៈ  
    លោកស៊ូតាក្វាន់     ជនជាតិគ្រឹង       
    ស្តេចអង្គឌួង     ស៊ីន ស៊ីសាមុត និងរស់សេរីសុទ្ធា       
    ស្តេចនរោត្តមសរាម្រឹត និងអគ្គមហេសីស៊ីសុវតិ្ថកុសម     គ្រួសារខ្មែរ       

អប្សរាស្វាគមន៏

មានប្រភពមកពីការកូរសមុទ្រទឹកដោះ ក្នុងលទ្ធិព្រម្មាញ្ញសាសនា ។

ព្រះរាជិនីទី១ (លីវយី)

ជាអ្នកដឹកនាំក្នុងសម័យនរគភ្នំ ក្នុងសតវត្សទី១ ។

ស្តេចជ័យវរ្ម័នទី៧

ព្រះអង្គបានជួសជុលប្រាសាទអង្គរវត្ត ហើយបានកសាងប្រាសាទបាយ័ន និងបា្រសាទជាច្រើនទៀត ។ .

ក្រឡាហោម

គឺជាអគ្គមេបញ្ជាការកងទ័ព ក្នុងសតវត្សទី១៦ ប្រឆាំងនិងទាហានសៀម ។

ស៊ូតាក្វាន់

ជារដ្ឋទូតចិនក្នុងសតវត្សទី១៣ គាត់បានសរសេរឯកសារជាច្រើន អំពីប្រពៃណីខ្មែរ និងប្រវត្តិសាស្រ្ត

ស្តេចអង្គឌួង

ព្រះអង្គបានគ្រងរាជ្យពីឆ្នាំ1845-1860 ព្រះអង្គមានជំនាញ ក្នុងការសរសេរកំណាព្យខ្មែរ និងរឿងប្រលោមលោកជាច្រើន

ស្តេចនរោត្តមសុរាម្រឹត និងអគ្គមហេសីស៊ីសុវត្ថកុសម

គឺជាព្រះរាជមាតាបិតារបស់ ស្តេចនរោត្តមសីហនុ ។ ស្តេចនរោត្តមសុរាម្រឹត គ្រងរាជ្យពីឆ្នាំ1955-1960 ។

សម្តេចប៉ែន នុត

(1906-1985), គឺជាទីព្រឹក្សារបស់ស្តេចរបស់ នរោត្តមសីហនុ ។

សម្តេចសង្ឃជួន ណាត

(1883-1969), គឺជាសម្តេច ព្រះសង្ឃរាជខ្មែរក្នុងព្រះរាជា ណាចក្រកម្ពុជា ។ ព្រះអង្គមានភាពល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្ត, ប្រពៃណី, អក្សរសាស្រ្តខ្មែរ និងសាសនា ។

ភិរម្យ ង៉ុយ

គឺជាអ្នកចំរៀងបូរាណដ៏ល្បីល្បាញ ក្នុងឆ្នាំ 1865-1936 ។ (71ឆ្នាំ)

ជនជាតិព្នង

គឺជាក្រុមកុលសម្ព័ន្ធភាគតិច ដែលរស់នៅខេត្តមណ្ឌលគិរី ហើយការប្រកបរបរចិញ្ចឹមជីវិត របស់ពួកគេគឺតារយៈកសិកម្ម និងការបរបាញ់សត្វព្រៃ ។

ជនជាតិគ្រឹង

គឺជាក្រុមជនជាតិភាគតិច ដែលរស់ខេត្តរតនៈគិរី ។ ពួកគេប្រកបរបរកសិកម្ម និងការបរបាញ់សត្វព្រៃ ។

ស៊ីនស៊ីសាមុត និងរស់សេរីសុទ្ធា

គឺជាអ្នកចំរៀងដ៏ល្បីល្បាញបំផុត ក្នុងទស្សវត្ស 1960 ។ ជាអកុសលពួកគេទាំងពីរនាក់នេះ ត្រូវបានគេសំលាប់ក្នុងរបបខ្មែរក្រហម។

គ្រួសារខ្មែរ

បង្ហាញនូវឧត្តមភាព និងភាពរីកចំរើននៅក្នុងគ្រួសារខ្មែរមួយ។

តារាភាពយន្តក្នុងសតវត្ស1960

តារាភាពយន្តក្នុងសតវត្ស1960 ដូចជាលោក កង់សំអឿននិងអ្នកស្រីឌីសាវ៉េត ជាដើម ។

ឯកសណ្ឋានមេទ័ពទាហាន

ឯកសណ្ឋានមេទ័ពទាហាន ក្នុងសម័យបច្ចុប្បន្ន ។

តារាភាពយន្តក្នុងសតវត្ស1960

តារាភាពយន្តក្នុងសតវត្ស1960

អប្សរាសំពៈ

គឺជាលក្ខណៈរបស់ជនជាតិខ្មែរ ក្នុងការលាគ្នាហើយ និងអរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកទស្សនាសិល្បៈ



 
Untitled Document
Video
 

Copyright © 2014 Cambodian Cultural Village. All Right Served.
Design by: DCS